ទំនុក‌ដំកើង 75:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ស្ថិត​នៅ​ជិតមនុស្ស​ទាំង‌ឡាយ​ប្រកាស​ប្រាប់​ពី​ការ​អស្ចារ្យ​របស់​ទ្រង់។

2. ៙ កាល​ណា​ដល់​វេលា​ដែល​កំណត់​ទុក​ហើយនោះ​អញ​នឹង​ជំនុំ‌ជំរះ​ដោយ​សុចរិត

3. ផែនដី​នឹង​អស់​ទាំង​មនុស្ស​នៅ​ផែនដី​ត្រូវ​រលាយ​ទៅគឺ​អញ​ដែល​បាន​តាំង​សសរ​ផែនដី​ឡើង។ –បង្អង់

4. ៙ ទូល‌បង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយហើយ​ទៅ​មនុស្ស​អាក្រក់​ថាកុំ​ឲ្យ​ដំកើង​ខ្លួន​ឲ្យ​សោះ

ទំនុក‌ដំកើង 75