ទំនុក‌ដំកើង 73:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គេ​មិន​មាន​ទុក្ខ ដូច​ជា​មនុស្ស​ធម្មតា​ឡើយក៏​មិន​ត្រូវ​វេទនា ដូច​មនុស្ស​ដទៃ​ដែរ

6. ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​កហើយ​គេ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​ច្រឡោត

7. ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើនគេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត

8. គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែងដោយ​ចិត្ត​អាក្រក់ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

9. គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

ទំនុក‌ដំកើង 73