ទំនុក‌ដំកើង 69:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយបាន​ជា​ទូល‌បង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀលហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូល‌បង្គំ​ផង

8. ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូល‌បង្គំគឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូល‌បង្គំ។

9. ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិនទូល‌បង្គំឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ

10. កាល​ទូល‌បង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ

ទំនុក‌ដំកើង 69