11. ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូលហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹងនោះមានគ្នាច្រើនណាស់
12. ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅហើយពួកស្រីៗ ដែលនៅផ្ទះក៏ចែករបឹបគ្នា
13. ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វគង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ហើយរោមក៏ស្រោបដោយមាសលឿង
14. នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ពួកស្តេចនៅក្នុងស្រុកនោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15. ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16. ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើលដោយច្រណែនដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះអើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17. អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺនគឺទាំងពាន់ៗព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធនៅភ្នំស៊ីណាយ
18. ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្សគឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ