ទំនុក‌ដំកើង 61:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​អំពាវ‌នាវរបស់​ទូល‌បង្គំសូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង

2. កាល​ណា​ចិត្ត​ទូល‌បង្គំ​ត្រូវ​បង្គ្របនោះ​ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផងសូម​នាំ​ទូល‌បង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

3. ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូល‌បង្គំគឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ

ទំនុក‌ដំកើង 61