ទំនុក‌ដំកើង 60:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោតខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញដោយ​ព្រោះ​សេចក្ដី​ពិត។–បង្អង់

5. ៙ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ហើយ​ស្តាប់​យើង​ផង ដើម្បី​ឲ្យ​អ្នក​ស្ងួនភ្ងា​របស់​ទ្រង់បាន​សេចក្ដី​ប្រោស​ឲ្យ​រួច

6. ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធរបស់​ទ្រង់​ហើយយើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែមហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត

7. ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើងហើយ​ខេត្ត​ម៉ាន៉ាសេ​ផងខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើងហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

8. ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹកហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំមនែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើងដោយ​ព្រោះ​យើង។

ទំនុក‌ដំកើង 60