9. តែអញមិនយកគោឈ្មោលពីផ្ទះឯងឬពពែឈ្មោលពីក្រោលឯងឡើយ
10. ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11. អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12. ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯងពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោកជារបស់ផងអញ
13. តើអញនឹងស៊ីសាច់គោឈ្មោលឬផឹកឈាមពពែឈ្មោលឬអី
14. ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15. ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាកនោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។