ទំនុក‌ដំកើង 5:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ល្មើស​ទេឯ​សេចក្ដី​អាក្រក់ នឹង​នៅ​ជា​មួយ​នឹង​ទ្រង់​មិន​បាន

5. ពួក​ឆ្មើង‌ឆ្មៃ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​មិន​បាន​ទេទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

6. ទ្រង់​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរព្រះ‌យេហូវ៉ា ទ្រង់​ខ្ពើម​ឆ្អើម ចំពោះ​មនុស្ស​ដែល​តែង‌តែកំចាយ​ឈាម ហើយ​បោក‌ប្រាស​គេ

7. ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ទូល‌បង្គំ​នឹង​ថ្វាយ‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ដោយ​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់

8. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ណែ‌នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំសូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូល‌បង្គំ

ទំនុក‌ដំកើង 5