1. ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំហើយកាន់ក្តីរបស់ទូលបង្គំទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង
2. ដ្បិតទ្រង់ជាព្រះដ៏ប្រទានកំឡាំងដល់ទូលបង្គំហេតុអ្វីបានជាទ្រង់ចោលទូលបង្គំហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
3. ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធហើយក្នុងព្រះវិហារនៃទ្រង់
4. នោះទូលបង្គំនឹងទៅឯអាសនានៃព្រះគឺដល់ព្រះដ៏ជាសេចក្ដីអំណរនិងជាសេចក្ដីរីករាយរបស់ទូលបង្គំឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង