ទំនុក‌ដំកើង 40:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំគឺ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំមនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្ដី​កោត‌ខ្លាចហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ផង

4. មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹងឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។

5. ៙ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផងគ្មាន​អ្នក​ណា​អាច​នឹង​រៀប‌រាប់​ដោយ​លំដាប់ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយបើ​ទូល‌បង្គំ​នឹង​ចង់​និទាន​ប្រាប់នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

6. ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះ‌ហឫ‌ទ័យ​ទេទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់​តាមទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុតឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ

7. បាន​ជា​ទូល‌បង្គំ​ទូល​ថា មើល ទូល‌បង្គំ​មក​ហើយសេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ

ទំនុក‌ដំកើង 40