6. ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំងទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7. ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំដែលមិនឈឺនោះឡើយ
8. ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំងទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
9. ៙ ឱព្រះអម្ចាស់អើយអស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ
10. ចិត្តទូលបង្គំកំរើកជាខ្លាំងហើយកំឡាំងនៃទូលបង្គំក៏អន់ថយឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ