14. អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។
15. ៙ ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយទ្រង់នឹងឆ្លើយតបចំពោះគេ
16. ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរដោយទូលបង្គំភ្លាត់ជើងហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
17. ដ្បិតទូលបង្គំជិតដួលហើយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
18. ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំហើយនឹងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ