ទំនុក‌ដំកើង 24:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ហើយ ជា​ពួក​អ្នក​ដែល​រក​តាម​ទ្រង់គឺ​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ក្នុង​ពួក​យ៉ាកុប។ បង្អង់

7. ៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើងឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះនោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក

8. តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណាគឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចំបាំង

9. ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើងឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះនោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក

10. តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណាគឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​ជា​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នោះ​ឯង។ បង្អង់

ទំនុក‌ដំកើង 24