ទំនុក‌ដំកើង 147:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ

13. ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើងក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ

14. ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯងទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត

15. ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដីព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង

ទំនុក‌ដំកើង 147