ទំនុក‌ដំកើង 144:13-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញដោយ​ស្បៀង​អាហារ​គ្រប់​មុខហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺនចំរើន​ឡើង​នៅ​ឯ​វាល

14. គោ​របស់​យើង​ខ្ញុំ​នឹង​មាន​កំឡាំង​ធ្វើ​ការ​យ៉ាង​ធ្ងន់នឹង​គ្មាន​ខ្មាំង​រុក‌រាន​ចូលឬ​នាំ​យើង​ខ្ញុំ​ចេញ​ទៅ​ជា​ឈ្លើយ​ឡើយក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ

15. សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះអើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។

ទំនុក‌ដំកើង 144