12. ៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណាដែលចំរើនធំឡើងពីកាលនៅក្មេងហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមាដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង
13. ជង្រុករបស់យើងខ្ញុំនឹងបានពេញដោយស្បៀងអាហារគ្រប់មុខហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺនចំរើនឡើងនៅឯវាល
14. គោរបស់យើងខ្ញុំនឹងមានកំឡាំងធ្វើការយ៉ាងធ្ងន់នឹងគ្មានខ្មាំងរុករានចូលឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ
15. សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះអើ សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។