5. ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ
6. ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួតហែងស្រេករកទឹក។ –បង្អង់
7. ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយសូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
8. សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់
9. ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យរួចពីពួកខ្មាំងសត្រូវទូលបង្គំរត់មកពឹងជ្រកនៅទ្រង់