1. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់អស់អំពីចិត្តទូលបង្គំនឹងច្រៀងសរសើរទ្រង់នៅចំពោះមុខនៃអស់ទាំងព្រះ
2. ទូលបង្គំនឹងក្រាបថ្វាយបង្គំដំរង់ទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផងដោយព្រោះសេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់ដ្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់ឲ្យធំលើព្រះនាមទ្រង់ទៅទៀត
3. នៅថ្ងៃដែលទូលបង្គំបានអំពាវនាវនោះទ្រង់បានឆ្លើយតបមកទូលបង្គំទ្រង់បានកំឡាចិត្តទូលបង្គំដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ