4. ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
5. ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំហើយថា ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
6. ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើនោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដីនៅក្នុងសមុទ្រហើយនៅទីជំរៅទាំងប៉ុន្មានផង
7. ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមកទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀងក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
8. គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទទាំងមនុស្ស ហើយនឹងសត្វផង។
9. ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់និងការអស្ចារ្យ ទៅកណ្តាលឯងហើយគឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា