ទំនុក‌ដំកើង 119:87-97 ព្រះគម្ពីរបរិសុទ្ធ (KHOV)

87. គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ

88. សូម​ចំរើន​កំឡាំង​នៃ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89. ឱ​ព្រះ‌យេហូវ៉ា​អើយព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90. សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅគ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91. ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះតាម​ច្បាប់​ទ្រង់ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92. បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ

93. ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94. ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

95. ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​វិនាសតែ​ទូល‌បង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់

96. ទូល‌បង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយតែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97. ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ទូល‌បង្គំ​រំពឹង​គិត​ពី​ក្រឹត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

ទំនុក‌ដំកើង 119