ទំនុក‌ដំកើង 119:41-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ខ្លួន​ទូល‌បង្គំគឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់

42. យ៉ាង​នោះ ទូល‌បង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណាដែល​ត្មះ‌តិះដៀល​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់

43. សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូល‌បង្គំអស់​រលីង​ឡើយដ្បិត​ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់

44. យ៉ាង​នោះ ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ជានិច្ចនៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ

45. ទូល‌បង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាពដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់

46. ទូល‌បង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ

47. ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់របស់​ទ្រង់ជា​សេចក្ដី​ដែល​ទូល‌បង្គំ​បាន​ស្រឡាញ់

48. ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ស្រឡាញ់ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។

ទំនុក‌ដំកើង 119