24. ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ទុកជាសេចក្ដីអំណររបស់ខ្លួនហើយជាសេចក្ដីដំបូន្មានផង។
25. ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដីសូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់
26. ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំហើយទ្រង់បានឆ្លើយមកសូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
27. សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យរបស់ទ្រង់
28. ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្តសូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
29. សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញហើយអនុញ្ញាតប្រទានក្រឹត្យវិន័យរបស់ទ្រង់មកទូលបង្គំដោយព្រះគុណ
30. ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ
31. ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ