107. ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមព្រះបន្ទូលទ្រង់
108. ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួលដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្តហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109. ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរតែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
110. ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111. ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ទុកជាមរដកនៅជាដរាបដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112. ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់នៅជាដរាប រហូតដល់ចុងបំផុត។
113. ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
114. ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115. នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយចូរថយពីអញចេញដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ
116. សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ឲ្យទូលបង្គំបានរស់នៅសូមកុំឲ្យទូលបង្គំត្រូវខ្មាសដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ
117. សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំឲ្យទូលបង្គំបានសេចក្ដីសុខនោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច
118. ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញពីបញ្ញត្តទ្រង់ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ
119. ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដីដូចជាគេដួសពពុះចេញពីឆ្នាំងហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់របស់ទ្រង់
120. រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
121. ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌និងសេចក្ដីសុចរិតសូមកុំបោះបង់ចោលទូលបង្គំទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ