ទំនុក‌ដំកើង 107:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខដោយ​ព្រោះ​ការ​រំលង​ច្បាប់ និង​អំពើ​ទុច្ចរិត​របស់​គេ

18. ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់

19. គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

20. ទ្រង់​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជាក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស

ទំនុក‌ដំកើង 107