ទំនុក‌ដំកើង 106:25-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

26. ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថាទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន

27. ហើយ​ថា នឹង​ឲ្យ​ពូជ‌ពង្ស​គេ​ដួល​នៅ​កណ្តាលអស់​ទាំង​សាសន៍ ព្រម​ទាំង​កំចាត់‌កំចាយ​គេឲ្យ​ទៅ​នៅ​ពេញ‌ពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។

28. ៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជាដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត

29. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ដោយ‌សារ​អំពើ​របស់​គេហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ

30. គ្រា​នោះ ភីនេ‌ហាស​ក៏​ក្រោក​ឡើង​សំរេច​ទោស​ដល់​គេរួច​ការ​ប្រហារ​ជីវិត​នោះ​ក៏​អាក់‌ខាន​ទៅ

31. ការ​នោះ​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ភីនេ‌ហាសដរាប​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ជា​រៀង‌រាប​ត​ទៅ។

32. ៙ គេ​ក៏​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ នៅ​ត្រង់​ទឹក​មេរីបា​ទៀតការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ម៉ូសេ​កើត​មាន​ទោស​ដែរដោយ​ព្រោះ​គេ

33. ដ្បិត​គេ​បាន​រំអុក​ដល់​ចិត្ត​លោកហើយ​បបូរ​មាត់​លោក​បាន​និយាយ​ឥត​បើ​គិត។

34. ៙ គេ​ក៏​មិន​បាន​បំផ្លាញ​សាសន៍​ដទៃ​ទាំង​ប៉ុន្មានដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដែរ

35. គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ

36. ក៏​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ដែរជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ

37. អើ គេ​បាន​ទាំង​បូជា​ថ្វាយ​នូវ​កូន​ប្រុស​កូន​ស្រី​គេ​ដល់ពួក​អារក្ស​ផង

38. ក៏​កំចាយ​ឈាម​ដែល​គ្មាន​ទោសគឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណានដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក​ដោយ‌សារ​ឈាម

ទំនុក‌ដំកើង 106