29. ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាមហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30. ស្រុកគេមានដេរដាសទៅដោយកង្កែបរហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31. ទ្រង់មានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗមកក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32. ទ្រង់ប្រទានឲ្យគេមានព្រិលជំនួសភ្លៀងហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33. ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរនិងដើមល្វារបស់គេក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34. ទ្រង់មានព្រះបន្ទូល នោះក៏មានកណ្តូបមកព្រមទាំងចង្រិតឥតគណនា
35. សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុកក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36. ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេគឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
37. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមកមានជាប់ទាំងប្រាក់នឹងមាសផងឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយគ្រាកចិត្តឡើយ