2. ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
3. ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ាមានចិត្តរីករាយឡើង
4. ចូររកព្រះយេហូវ៉ា និងព្រះចេស្តារបស់ទ្រង់ចូររកព្រះភក្ត្រទ្រង់ជានិច្ច
5. ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើហើយពីការចំឡែក និងបញ្ញត្តទាំងប៉ុន្មានដែលចេញពីព្រះឱស្ឋទ្រង់មក
6. ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់គឺអស់ទាំងកូនចៅរបស់យ៉ាកុបជាពួកអ្នករើសតាំងរបស់ទ្រង់អើយ