3. ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែងហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំក៏ឆេះក្តៅដូចជាកន្ទុយឧស
4. ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង
5. អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6. ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថានក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7. ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ