26. លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្តាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសំរេចឲ្យមានការលាញបំផ្លាញដែរ
27. ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។