15. កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ
16. ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ
17. ដូច្នេះលោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត
18. កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង
19. ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹង ពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្ដីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត
20. ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី