23. គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ និងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា និងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
24. យ៉ាងនោះបានជាចាត់ប្រើចំណែកដៃនេះពីចំពោះព្រះមក ហើយមានកត់អក្សរនេះទុកនៅ
25. ឯពាក្យដែលបានសរសេរនោះ គឺថា «មេនេ មេនេ ទេកិល អ៊ូផារស៊ីន»
26. ហើយនេះជាសេចក្ដីបកប្រែនៃពាក្យទាំងនោះ «មេនេ»ប្រែថា ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ
27. «ទេកិល» ប្រែថា ទ្រង់បានត្រូវថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត
28. ឯ«ពេរេស»នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី និងសាសន៍ពើស៊ីហើយ។
29. នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
30. នៅយប់នោះឯងបេលសាសារ ជាស្តេចសាសន៍ខាល់ដេទ្រង់ត្រូវគេធ្វើគុត
31. ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។