1. នៅក្នុងឆ្នាំទី២ នៃរាជ្យនេប៊ូក្នេសា នោះទ្រង់បានសុបិននិមិត្ត ហើយមានវិញ្ញាណវិងស៊ុង បានជាទ្រង់ផ្ទំមិនលក់ឡើយ
2. រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច
3. រួចស្តេចទ្រង់មានព្រះបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ