9. ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោនោះ ២ខ្ញឹងសំរាប់ចៀមនោះ
10. និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ
11. ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីដង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចនោះដែរ។
12. នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ