12. នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
13. ក៏ត្រូវថ្វាយដង្វាយដុត សំរាប់ជាក្លិនឈ្ងុយ ដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោល១៣ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
14. ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោមួយៗ ក្នុងគោទាំង១៣នោះ ២ខ្ញឹងសំរាប់ចៀមឈ្មោល១មួយៗ ក្នុងចៀមទាំង២
15. និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងចៀមទាំង១៤
16. ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។