ជនគណនា 27:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ

9. បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត

10. បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ

11. តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិត‌ដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

12. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

13. កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ

ជនគណនា 27