ជនគណនា 27:13-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ

14. ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។

15. នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា

16. ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួត‌ត្រា​លើ​ពួក​ជំនុំ​ទៅ

17. ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ

ជនគណនា 27