ជនគណនា 20:27-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា

28. នោះ​ម៉ូសេ​ក៏​ដោះ​សំលៀក‌បំពាក់​ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ រួច​អើរ៉ុន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ ឯ​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ

29. កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។

ជនគណនា 20