2. ចូរយកប្រាក់មកផែ ធ្វើជាត្រែ២សំរាប់ឯង ត្រូវប្រើត្រែនោះសំរាប់នឹងផ្លុំហៅពួកជំនុំ ឲ្យមូលគ្នា ហើយនឹងសំរាប់ឲ្យបណ្តាជនធ្វើដំណើរទៅ
3. កាលណាគេផ្លុំឡើង នោះពួកជំនុំទាំងអស់គ្នា ត្រូវប្រជុំមកឯឯង ត្រង់មាត់ទ្វារត្រសាលជំនុំ
4. បើផ្លុំតែម្តង នោះពួកដែលជាកំពូល គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ត្រូវប្រជុំគ្នាមកឯឯង
5. កាលណាផ្លុំដោយសំឡេងរន្ថាន់១ដង នោះពួកដែលដំឡើងត្រសាលខាងកើត ត្រូវចេញដំណើរទៅ
6. ហើយកាលណាផ្លុំដោយសំឡេងរន្ថាន់ម្តងទៀត នោះពួកដែលដំឡើងត្រសាលនៅខាងត្បូង ត្រូវចេញដំណើរទៅ ត្រូវផ្លុំឲ្យមានសំឡេងរន្ថាន់ ដើម្បីឲ្យគេធ្វើដំណើរទៅដូច្នេះ
7. តែកាលណាត្រូវប្រជុំពួកជំនុំ នោះត្រូវផ្លុំដែរ តែឥតមានសំឡេងរន្ថាន់ទេ