1. នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា
2. ចូរឲ្យរាប់ចំនួនពួកជំនុំ នៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់ទាំងមនុស្សប្រុសៗ តាមឈ្មោះគេ
3. ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ គឺគ្រប់ទាំងមនុស្សក្នុងសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបាន នោះឯង ហើយនឹងអើរ៉ុន ត្រូវរាប់គេ តាមពួកកងរបស់គេ
4. ហើយត្រូវឲ្យមានម្នាក់ៗ ពីគ្រប់ទាំងពូជអំបូរទាំងអស់ ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកគេ ឲ្យបានធ្វើការជាមួយនឹងឯង
5. ឯមនុស្សដែលត្រូវឈរជាមួយនឹងឯង នោះមានឈ្មោះដូច្នេះ គឺ អេលីស៊ើរ ជាកូនសេដេអ៊ើរ ពីពូជអំបូររូបេន១