ចៅហ្វាយ 5:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខ្ញុំ​មាន​សេចក្ដី​ពេញ​ចិត្ត ចំពោះ​ពួក​ចៅ‌ហ្វាយ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​ពួក​បណ្តា‌ជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ

10. ឱ​អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស និង​អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​ព្រំ​វិចិត្រ​ដ៏​មាន​ដំឡៃ ហើយ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ

11. នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្នុង​គ្រា​នោះ​ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។

12. ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ចុះ ដេបូរ៉ា​អើយ ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ច្រៀង​ជា​ទំនុក​ទៅ ចូរ​ក្រោក​ឡើង​បារ៉ាក​អើយ ឱ​កូន​អ័ប៊ី‌ណោម​អើយ ចូរ​នាំ​ពួក​ឈ្លើយ​របស់​អ្នក​ទៅ​ចុះ

13. គ្រា​នោះ ពួក​សំណល់​នៃ​បណ្តា‌ជន បាន​ឈ្នះ​ពួក​ខ្លាំង​ពូកែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​ចុះ​មក​ច្បាំង​ជំនួស​ខ្ញុំ ទាស់​នឹង​ពួក​ស្ទាត់​ជំនាញ

ចៅហ្វាយ 5