ចៅហ្វាយ 21:23-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ក៏​ធ្វើ​ដូច្នោះ គេ​ចាប់​យក​ជា​ប្រពន្ធ​១​ម្នាក់​គ្រប់​គ្នា​តាម​ចំនួន​គេ ពី​ពួក​ក្រមុំ​ដែល​កំពុង​លេង រួច​នាំ​ជំរត់​យក​ទៅ​ឯ​ស្រុក​ជា​មរដក​របស់​គេ​ទៅ ក៏​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​ផង

24. នៅ​គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ឯ​ពូជ​អំបូរ និង​គ្រួសារ​របស់​គេ​រៀង​ខ្លួន គឺ​វិល​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​គ្រប់​គ្នា​ទៅ។

25. នៅ​គ្រា​នោះ​ឯង គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ គឺ​មនុស្ស​ទាំង‌ឡាយ​តែង​ប្រព្រឹត្ត​ការ​អ្វី តាម​ដែល​គេ​យល់​ឃើញ​ថា​ត្រឹម​ត្រូវ​គ្រប់​គ្នា។:៚

ចៅហ្វាយ 21