ចៅហ្វាយ 17:10-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​មីកា​ឆ្លើយ​តប​ថា ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​ខ្ញុំ ធ្វើ​ជា​ឪពុក​ហើយ​ជា​សង្ឃ​ដល់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​ប្រាក់​ឲ្យ​១០​ដួង​ក្នុង​១​ឆ្នាំ ព្រម​ទាំង​សំលៀក‌បំពាក់​១​សំរាប់ ហើយ​បាយ​ផង ដូច្នេះ អ្នក​នោះ​ក៏​ចូល​ទៅ

11. ហើយ​សុខ​ចិត្ត​នៅ​ជា​មួយ​នឹង​មីកា ដែល​រាប់​គាត់ ទុក​ដូច​ជា​កូន​ខ្លួន​បង្កើត​ណា​មួយ

12. មីកា​ក៏​ញែក​ចេញ​ទុក​ជា​សង្ឃ​ដល់​ខ្លួន ហើយ​គាត់​នៅ​ក្នុង​ផ្ទះ​មីកា​ទៅ

13. មីកា​នឹក​ថា ឥឡូវ​នេះ អញ​ដឹង​ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​សេចក្ដី​ល្អ​ដល់​អញ ពី​ព្រោះ​អញ​មាន​ពួក​លេវី​ម្នាក់​ធ្វើ​ជា​សង្ឃ​ដល់​អញ​ហើយ។

ចៅហ្វាយ 17