36. នាងឆ្លើយទៅឪពុកថា លោកឪពុកអើយ បើលោកបានមានវាចានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើដល់ខ្ញុំតាមវាចា ដែលចេញពីមាត់នោះចុះ ដោយព្រោះព្រះយេហូវ៉ា ទ្រង់បានសងសឹកនឹងពួកកូនចៅអាំម៉ូនជាខ្មាំងសត្រូវ ជំនួសលោកឪពុកហើយ
37. រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំ ជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ
38. នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះ នាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ
39. លុះគ្រប់កំណត់២ខែហើយ នោះនាងក៏ត្រឡប់មកឯឪពុកវិញ ហើយលោកបានធ្វើដល់នាង តាមបំណន់របស់ខ្លួនទៅ នាងឥតដែលបានស្គាល់បុរសណាឡើយ សេចក្ដីនោះឯងបានត្រឡប់ទៅជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ