ចៅហ្វាយ 1:8-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ពួក​កូន​ចៅ​យូដា ក៏​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ឆួល​ដុត​ទី​ក្រុង​ចោល​ផង

9. ក្រោយ​មក​ក៏​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែល​នៅ​ស្រុក​ភ្នំ​ទាបៗ ស្រុក​ត្បូង និង​ស្រុក​ទំនាប​ថែម​ទៀត

10. រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន និង​តាលម៉ាយ​បង់។

11. រួច​ពី​នោះ​គេ​ក៏​ទៅ​ច្បាំង​នឹង​ពួក​អ្នក​នៅ​ក្រុង​ដេបៀរ​ទៀត (រីឯ​ក្រុង​ដេបៀរ​នេះ ពី​ដើម​បាន​ហៅ​ថា គារយ៉ាត់-សេភើរ)

ចៅហ្វាយ 1