35. ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបំរើវិញ
36. ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។