18. មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែមកក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងថ្វាយជាដង្វាយឡើយ ដ្បិតទាំង២មុខនេះជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។
19. មិនត្រូវឲ្យឯងឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការវិញនោះឡើយ
20. ឯងនឹងឲ្យអ្នកប្រទេសដទៃខ្ចី ដោយយកការបាន តែមិនត្រូវឲ្យបងប្អូនឯងខ្ចីដោយយកការឡើយ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលឯងដាក់ដៃធ្វើ នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ។
21. កាលណាឯងបន់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនោះមិនត្រូវបង្អង់ និងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង