ចោទិយ‌កថា 22:10-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ក៏​មិន​ត្រូវ​ភ្ជួរ ដោយ​ទឹម​គោ​ជា​មួយ​នឹង​លា​ដែរ

11. មិន​ត្រូវ​ឲ្យ​ឯង​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា​មួយ​គ្នា​ឡើយ។

12. ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។

13. បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ

14. ហើយ​ចាប់​តាំង​និយាយ​កេរ្ដិ៍​ពី​នាង ព្រម​ទាំង​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​បាន​ចូល​ទៅ​ឯ​វា នោះ​ឃើញ​ថា​មិន​បរិសុទ្ធ​ទេ

15. នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាង នាំ​យក​ទី​សំគាល់ ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង ទៅ​ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​ត្រង់​មាត់​ទ្វារ​ក្រុង

ចោទិយ‌កថា 22