7. តើមានមនុស្សណាបានដណ្តឹងប្រពន្ធ ហើយមិនទានរៀបការនៅឡើយឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតយកនាងនោះវិញ
8. រួចត្រូវឲ្យពួកនាយកសួរទៀតថា តើមានមនុស្សណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងបងប្អូនខ្លួនមានចិត្តរលាយតាមអ្នកនោះដែរ
9. កាលណាពួកនាយកបានសួរគេសព្វគ្រប់ហើយ នោះត្រូវតាំងឲ្យមានមេទ័ព សំរាប់ឲ្យត្រួតលើបណ្តាទ័ព។
10. កាលណាឯងចូលទៅជិត រៀបនឹងច្បាំងនឹងទីក្រុងណា នោះត្រូវប្រកាសប្រាប់សេចក្ដីមេត្រីដល់គេជាមុន
11. បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង
12. តែបើគេមិនព្រមចងមេត្រីនឹងឯងទេ គឺបែរជាច្បាំងតវិញ នោះត្រូវឲ្យឯងឡោមព័ទ្ធទីក្រុងនោះចុះ