1. ដល់វេលាផុតរាល់តែ៧ឆ្នាំ នោះត្រូវឲ្យមានការប្រោសលែង
2. នេះជារបៀបនៃការប្រោសលែងនោះ គឺគ្រប់ទាំងម្ចាស់បំណុលត្រូវតែលើកលែងបំណុល ចំពោះអ្នកជិតខាងដែលបានខ្ចីខ្លួន មិនត្រូវឲ្យតឹងទារពីអ្នកជិតខាងនោះ ឬពីបងប្អូនណាឡើយ ដ្បិតការប្រោសលែងផងព្រះយេហូវ៉ា បានប្រកាសប្រាប់ស្រេចហើយ
3. ឯងនឹងទារពីអ្នកប្រទេសក្រៅបាន តែរបស់អ្វីផងឯងដែលនៅនឹងបងប្អូនឯង នោះត្រូវលើកលែងចោលចេញ
4. ប៉ុន្តែនឹងគ្មានអ្នកទ័លក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមក ឲ្យឯងចាប់យកជាមរដកនោះជាមិនខាន
5. គឺបើឯងគ្រាន់តែខំប្រឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះគ្រប់ជំពូកប៉ុណ្ណោះ
6. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ដូចជាទ្រង់បានសន្យាហើយ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីបាន ឥតមានខ្ចីពីគេវិញឡើយ ហើយឯងនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើឯងទេ។