កូឡូស 1:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ​ជា​ប្រាកដ

7. តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ា‌ប្រាស ជា​បាវ​បំរើ​ស្ងួនភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា

8. ហើយ​គាត់​បាន​ថ្លែង​ប្រាប់​យើង​ខ្ញុំ ពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដោយ​នូវ​ព្រះ‌វិញ្ញាណ។

9. ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា និង​ចំណេះ​ខាង​វិញ្ញាណ

10. ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង

កូឡូស 1